ម៉ាកុស 5:11-17 KCB

11 មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​នៅ​ក្បែរ​ភ្នំ​នោះ​

12 ពួក​វា​បាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖​ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​

13 ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា​ នោះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​មក​ និង​ចូល​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរ​ពាន់​ក្បាល​នោះ​ ក៏​បោល​តាម​ច្រាំង​ចំណោត​ចុះ​ទៅ​ក្នុង​បឹង​ ហើយ​លង់​ទឹក​អស់​ទៅ​

14 ឯ​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​ និង​ទី​ជនបទ​នានា​ នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​

15 ពួកគេ​មក​ឯ​ព្រះយេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កង​ទ័ព​ចូល​ពី​មុន​នោះ​ បាន​ស្លៀក​ពាក់​ និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​

16 ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​

17 ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​