ម៉ាកុស 5:20-26 KCB

20 គាត់​ក៏​ចាក​ចេញ​ទៅ​ និង​ចាប់​ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។​

21 ព្រះយេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​ មាន​មនុស្ស​ច្រើន​កុះករ​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​កំពុង​គង់​នៅ​មាត់​បឹង​

22 ហើយ​មាន​ប្រធាន​សាលា​ប្រជុំ​ម្នាក់​ ឈ្មោះ​យៃរ៉ូស​មក​រក​ព្រះអង្គ​ កាល​បាន​ឃើញ​ព្រះអង្គ​ហើយ​ គាត់​ក៏​ក្រាប​ចុះ​នៅ​ទៀប​ព្រះអង្គ​

23 គាត់​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «កូន​ស្រីខ្ញុំ​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ជា​ និង​មាន​ជីវិត​វិញ​ផង»​

24 ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។​

25 មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​

26 នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​ ហើយ​បាន​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។​