ម៉ាកុស 5:23-29 KCB

23 គាត់​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «កូន​ស្រីខ្ញុំ​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ជា​ និង​មាន​ជីវិត​វិញ​ផង»​

24 ព្រះអង្គ​ក៏​យាង​ទៅ​ជាមួយ​គាត់​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ ទាំង​ប្រជ្រៀត​ព្រះអង្គ​ផង។​

25 មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​

26 នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​ ហើយ​បាន​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។​

27 នៅ​ពេល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាង​ក៏​មក​ក្នុង​ចំណោម​បណ្ដាជន​ ហើយ​ពាល់​អាវ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​

28 ដ្បិត​នាង​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹងជា​សះស្បើយ​មិន​ខាន»​

29 ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​