ម៉ាកុស 5:25-31 KCB

25 មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​

26 នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​ ហើយ​បាន​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ឈឺ​ធ្ងន់​ថែម​ទៀត។​

27 នៅ​ពេល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាង​ក៏​មក​ក្នុង​ចំណោម​បណ្ដាជន​ ហើយ​ពាល់​អាវ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​

28 ដ្បិត​នាង​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹងជា​សះស្បើយ​មិន​ខាន»​

29 ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​

30 ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​