ម៉ាកុស 5:27-33 KCB

27 នៅ​ពេល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាង​ក៏​មក​ក្នុង​ចំណោម​បណ្ដាជន​ ហើយ​ពាល់​អាវ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​

28 ដ្បិត​នាង​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ពាល់​តឹ្រម​តែ​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹងជា​សះស្បើយ​មិន​ខាន»​

29 ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​

30 ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​

31 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​

32 ប៉ុន្ដែ​ព្រះអង្គ​នៅ​តែ​មើល​ជុំវិញ​ រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ​

33 ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ទូល​ប្រាប់​ការ​ពិត​ទាំង​ស្រុង​