37 ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនលោកយ៉ាកុប។
38 ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង
39 ព្រះអង្គក៏យាងចូល ទាំងមានបន្ទូលទៅគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាកើតទុក្ខ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនទាន់ស្លាប់ទេ នាងកំពុងតែដេកលក់ទេតើ»។
40 ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គបានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ
41 ព្រះអង្គក៏ចាប់ដៃក្មេងនោះទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង»
42 ស្រាប់តែក្មេងស្រីនោះក្រោកឡើង ហើយដើរភ្លាម ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ
43 ហើយព្រះអង្គបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា កុំឲ្យអ្នកណាដឹងរឿងនេះជាដាច់ខាត និងប្រាប់ពួកគេឲ្យយកអាហារមកឲ្យនាងបរិភោគ។