ម៉ាកុស 5:38-43 KCB

38 ពេល​ពួក​គេ​មក​ដល់​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ព្រះអង្គ​ឃើញ​ភាព​ជ្រួល​ច្របល់​ និង​ការ​ទ្រហោ​យំ​យ៉ាង​ខ្លាំង​

39 ព្រះអង្គ​ក៏យាង​ចូល​ ទាំង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​កើត​ទុក្ខ​ និង​ទ្រហោ​យំ​ដូច្នេះ?​ ក្មេង​នេះ​មិន​ទាន់​ស្លាប់​ទេ​ នាង​កំពុង​តែ​ដេក​លក់​ទេ​តើ»។​

40 ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ​ចូល​ទៅ​កន្លែង​ក្មេង​នោះ​នៅ​

41 ព្រះអង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មាន​បន្ទូល​ថា៖​ «តាលីថាគូមី»​ មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង»​

42 ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​

43 ហើយ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។​