5 គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង
6 កាលឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅក្រាបថ្វាយបង្គំព្រះអង្គ
7 និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
8 ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!»
9 ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន»
10 ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។
11 មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណីនៅក្បែរភ្នំនោះ