ម៉ាកុស 5:6-12 KCB

6 កាល​ឃើញ​ព្រះយេស៊ូ​ពី​ចម្ងាយ​ គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​

7 និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​

8 ដ្បិត​ព្រះអង្គ​បាន​មាន​ប​ន្ទូល​ប្រាប់​ទៅ​វា​ថា៖​ «វិញ្ញាណ​អាក្រក់​ ចេញ​ពី​មនុស្ស​នេះ​ទៅ!»​

9 ព្រះអង្គ​ក៏​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ ហើយ​វា​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឈ្មោះ​ខ្ញុំ​គឺ​កង​ទ័ព​ ព្រោះ​យើង​មាន​គ្នា​ច្រើន»​

10 ហើយ​វា​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ កុំ​ឲ្យ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។​

11 មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​នៅ​ក្បែរ​ភ្នំ​នោះ​

12 ពួក​វា​បាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖​ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​