ម៉ាកុស 6:38-44 KCB

38 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ទៅ​មើល​មើល៍​ អ្នក​រាល់គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន?»​ ពេល​ដឹង​ហើយ ​គេ​ទូល​ព្រះអង្គ​ថា៖​ «យើង​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​

39 ព្រះអង្គ​ក៏​បង្គាប់​គេ​គ្រប់​គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី​

40 ហើយ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ដែល​មាន​គ្នា​មួយ​រយ​នាក់​ ឬ​ហាសិប​នាក់​

41 បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​

42 ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​

43 បន្ទាប់​មក​ ពួកគេ​ប្រមូល​ចំណិត​នំបុ័ង​ និង​ត្រី​ដែល​នៅ​សល់​បាន​ដប់​ពីរ​កន្ដ្រក​ពេញៗ​

44 មនុស្ស​ដែល​បាន​បរិភោគ​នំប៉័ង​នោះ​ មាន​បុរស​ចំនួន​ប្រាំ​ពាន់​នាក់។​