53 ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ
54 ពេលពួកគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម
55 ពួកគេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ទាំងមូល ហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល ទៅកន្លែងដែលគេឮថាព្រះអង្គនៅ
56 ពេលព្រះអង្គទៅដល់ទីណាក៏ដោយ មិនថានៅក្នុងភូមិស្រុក ឬក្រុងទេ ពួកគេបានដាក់អ្នកជំងឺនៅតាមផ្លូវ ហើយអង្វរព្រះអង្គឲ្យពួកគេពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ ក៏បានជាសះស្បើយ។