ម៉ាកុស 7:27-33 KCB

27 តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

28 តែ​នាង​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​ដែរ»​

29 ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​សារ​ពាក្យ​នេះ​ វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូន​ស្រីនាង​ហើយ»​

30 ពេល​ទៅ​ដល់​ផ្ទះ​ នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​ រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។​

31 ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​

32 គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​

33 ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​