ម៉ាកុស 7:29-35 KCB

29 ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​សារ​ពាក្យ​នេះ​ វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូន​ស្រីនាង​ហើយ»​

30 ពេល​ទៅ​ដល់​ផ្ទះ​ នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​ រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។​

31 ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​

32 គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​

33 ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​

34 ព្រះអង្គ​សម្លឹង​ទៅ​លើ​មេឃ​ ទាំង​ដក​ដង្ហើម​ធំ​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អិបផាថា»​ មាន​ន័យ​ថា​ «ចូរ​បើក​ឡើង»​

35 ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង​ រីឯ​អណ្ដាត​គាត់​គ្រលាស់​បាន​ ហើយ​គាត់​ក៏​និយាយ​ច្បាស់​វិញ​