31 ព្រះអង្គបានយាងចេញពីក្រុងទីរ៉ុសម្ដងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល
32 គេនាំមនុស្សម្នាក់ថ្លង់ និងពិបាកក្នុងការនិយាយមកឯព្រះអង្គ ហើយគេសុំព្រះអង្គឲ្យដាក់ដៃលើគាត់
33 ព្រះអង្គនាំគាត់ទៅដាច់ឡែកពីបណ្ដាជន រួចដាក់ម្រាមដៃក្នុងត្រចៀកគាត់ ស្ដោះទឹកមាត់ ហើយពាល់អណ្ដាតគាត់
34 ព្រះអង្គសម្លឹងទៅលើមេឃ ទាំងដកដង្ហើមធំ និងមានបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»
35 ស្រាប់តែត្រចៀកគាត់បើកឡើង រីឯអណ្ដាតគាត់គ្រលាស់បាន ហើយគាត់ក៏និយាយច្បាស់វិញ
36 ព្រះអង្គបានបង្គាប់គេមិនឲ្យប្រាប់អ្នកណាទេ តែព្រះអង្គបង្គាប់គេយ៉ាងណា គេប្រកាសកាន់តែច្រើនយ៉ាងនោះដែរ។
37 ពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងក្រៃលែង ទាំងនិយាយថា៖ «ការទាំងអស់ដែលលោកបានធ្វើល្អប្រសើរណាស់ លោកធ្វើឲ្យមនុស្សថ្លង់ស្ដាប់ឮ មនុស្សគនិយាយបាន»។