ម៉ាកុស 9:47-50 KCB

47 បើ​ភ្នែក​ខាង​ណា​មួយ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែក​តែ​ម្ខាង​ ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ​ ប៉ុន្ដែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​

48 [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​

49 ព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​ប្រៃ​ដោយ​សារ​ភ្លើង​

50 អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ ចូរ​អ្នក​រាល់គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន​ និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ​ចុះ»។​