6 ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលស្ដាយកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលកំពុងតែបាត់កុលសម្ព័ន្ធមួយ។
7 តើយើងត្រូវធ្វើដូចម្ដេច ដើម្បីរកប្រពន្ធឲ្យពួកបេនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។
8 គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលមិនបានមកថ្វាយបង្គំព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដ មកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
9 ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។
10 ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវ រួមទាំងស្ត្រី និងក្មេងៗផង។
11 ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និងស្ត្រីដែលមានប្ដីរួចហើយទាំងអស់ដែរ»។
12 ក្នុងចំណោមប្រជាជនភូមិយ៉ាបេស គេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។