1 ក្រោយនោះមក ស្តេចនៃពួកកូនចៅអាំម៉ូនទ្រង់អស់ព្រះជន្មទៅ ហើយហានូន ជាបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួស
2 នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្តីសប្បុរស ដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសំដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន
3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូន ទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌ ដែលចាត់ពួកទូតនេះ ឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ
4 ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេ១ចំហៀង ក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5 កាលដំណឹងនោះបានជ្រាបដល់ដាវីឌ នោះទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្តីខ្មាសណាស់ ស្តេចទ្រង់បង្គាប់ថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។