២ សាំយូអែល 10:7-13 KHOV

7 កាល​ដាវីឌ​បាន​ជ្រាប​ហើយ នោះ​ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ

8 ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។

9 រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ចោម​ច្បាំង​នឹង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ នោះ​លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល ចាត់​ទៅ​ឲ្យ​ដំរៀប​គ្នា ត​នឹង​ពួក​ស៊ីរី

10 ឯ​បណ្តា​ទ័ព​ដែល​សល់​នៅ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​ប្អូន​ក៏​ដំរៀប​ពល​ត​នឹង​ពួក​កូន​ចៅ​អាំម៉ូន

11 លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ

12 ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្តី តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

13 ដូច្នេះ យ៉ូអាប់ និង​ពួក​ពល ដែល​នៅ​ជា​មួយ​ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ