19 លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ
20 នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ ពីលើកំផែងមកទេឬអី
21 តើអ្នកណាបានសំឡាប់អ័ប៊ីម៉ាលេក ជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទំលាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបំរើនៃទ្រង់ បានស្លាប់ដែរ។
22 អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្តីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ
23 គាត់ទូលថា ពួកពលគេមានកំឡាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង
24 នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ
25 នោះដាវីឌ មានព្រះបន្ទូលទៅអ្នកដែលនាំដំណឹងមកថា ចូរឯងទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា កុំឲ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសំឡាប់អ្នក១ដូចជាអ្នក១ ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបានចុះ ចូរឯងនិយាយកំឡាចិត្តលោកឡើង។