២ សាំយូអែល 12:26-31 KHOV

26 ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

28 ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ​វិញ

29 នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន

30 ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក

31 ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំ ហើយ​អារ​ឈើ ព្រម​ទាំង​ភ្ជួរ‌រាស់ ហើយ​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។