២ សាំយូអែល 13:1-4 KHOV

1 ក្រោយ​នោះ​មក កើត​មាន​រឿង​ដូច្នេះ គឺ​អាប់‌សា‌ឡំម​បុត្រា​ដាវីឌ​មាន​កនិដ្ឋា ១​មាន​រូប​ស្រស់‌បស់​ល្អ នាម​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់

2 អាំណូន​មាន​សេចក្តី​រំជួល​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋា ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ទៅ​ជា​ប្រឈួន ទ្រង់​នឹក​ឃើញ​ថា ពិបាក​នឹង​ធ្វើ​អ្វី​ដល់​នាង​ណាស់ ដោយ​ព្រោះ​នាង​នៅ​បរិសុទ្ធ

3 តែ​អាំណូន​មាន​ពួក‌ម៉ាក​ម្នាក់​ឈ្មោះ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ដាវីឌ ជា​មនុស្ស​ឆ្លៀវ‌ឆ្លាត​ណាស់

4 អ្នក​នោះ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច នៅ​តែ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ សូម​ប្រាប់​ឲ្យ​អញ​ដឹង​ផង នោះ​អាំណូន​ប្រាប់​ថា អញ​មាន​ចិត្ត​ស្រឡាញ់​ដល់​នាង​តាម៉ារ ជា​ប្អូន​អាប់‌សា‌ឡំម បង​អញ​ណាស់