២ សាំយូអែល 13:14-20 KHOV

14 ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។

15 រួច​មក​អាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃលែង ដល់​ម៉្លេះ​បាន​ជា​សេចក្តី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ

16 នោះ​នាង​ឆ្លើយ​ថា កុំ​ឡើយ ដ្បិត​ការ​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ​នោះ​អាក្រក់​ជាង​ការ ដែល​បាន​ធ្វើ​ហើយ ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ

17 ក៏​ហៅ​អ្នក​ដែល​តែង​បំរើ​ទ្រង់​មក​ប្រាប់​ថា ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​បិទ​ទ្វារ​ដាក់​រនុក​ផង

18 ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ

19 រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។

20 អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា