16 នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះនោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
17 ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង
18 ដូច្នេះ អ្នកបំរើក៏នាំនាងទៅក្រៅ រួចបិទទ្វារ ឯនាងតាម៉ារ ទ្រង់ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេច ដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ
19 រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។
20 អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា
21 កាលស្តេចដាវីឌបានឮនិយាយពីរឿងទាំងនោះ ទ្រង់មានសេចក្តីពិរោធជាខ្លាំង
22 តែអាប់សាឡំមមិនបានមានព្រះបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។