២ សាំយូអែល 13:25-31 KHOV

25 តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​អាប់‌សា‌ឡំម​ថា ទេ កូន​អើយ មិន​ត្រូវ​ឲ្យ​យើង​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក អាប់‌សា‌ឡំម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ

26 នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី

27 ប៉ុន្តែ ដោយ​អាប់‌សា‌ឡំម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន ហើយ​នឹង​ពួក​បុត្រា​ទ្រង់​ទាំង​អស់ ទៅ​ជា​មួយ

28 រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ

29 ពួក​អ្នក​បំរើ​របស់​អាប់‌សា‌ឡំម ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។

30 កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់‌សា‌ឡំម​បាន​សំឡាប់​បុត្រ​ទ្រង់​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​១​ឡើយ

31 នោះ​ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ក៏​ឈរ​នៅ​ជិត​ទាំង​មាន​អាវ​រហែក​ដែរ