30 កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡំមបានសំឡាប់បុត្រទ្រង់ព្រះករុណាទាំងអស់ហើយ គ្មានសល់១ឡើយ
31 នោះស្តេចទ្រង់ក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិតទាំងមានអាវរហែកដែរ
32 តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡំម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក
33 ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណា ជាម្ចាស់នៃទូលបង្គំមានព្រះទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះទេ ឯអាប់សាឡំមទ្រង់រត់បាត់ទៅ។
34 រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន
35 នោះយ៉ូណាដាបទូលទៅស្តេចថា នុ៎ះន៏ ពួកបុត្រានៃព្រះករុណាមកហើយ ដូចជាទូលបង្គំជាអ្នកបំរើទ្រង់បានទូលទុក
36 កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។