34 រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន
35 នោះយ៉ូណាដាបទូលទៅស្តេចថា នុ៎ះន៏ ពួកបុត្រានៃព្រះករុណាមកហើយ ដូចជាទូលបង្គំជាអ្នកបំរើទ្រង់បានទូលទុក
36 កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។
37 តែអាប់សាឡំមទ្រង់រត់ទៅឯតាលម៉ាយ ជាបុត្រាអាំមីហ៊ូត ស្តេចស្រុកកេស៊ូរី។ ឯដាវីឌទ្រង់សោយសោកនឹងបុត្រជារាល់ថ្ងៃ
38 អាប់សាឡំមបានរត់ទៅនៅឯស្រុកកេស៊ូរីនោះអស់៣ឆ្នាំ
39 ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭកចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូន ដែលសុគតនោះហើយ។