7 នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ
8 ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅ មកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់
9 រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
10 រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់
11 កាលនាងទៅជិត ដើម្បីថ្វាយនំទៅឲ្យសោយ នោះទ្រង់ក៏ចាប់នាងដោយពាក្យថា ប្អូនអើយ ចូរមកដេកនឹងអញចុះ
12 តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ
13 ឯខ្ញុំម្ចាស់ តើនឹងយកសេចក្តីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក និងឲ្យខ្ញុំម្ចាស់ដល់បងទេ