២ សាំយូអែល 14:19-25 KHOV

19 នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​សេចក្តី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង

20 យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។

21 រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ

22 នោះ​យ៉ូអាប់​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្តី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់

23 ដូច្នេះ យ៉ូអាប់​ក៏​រៀប‌ចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

24 តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។

25 រីឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់‌សា‌ឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ