២ សាំយូអែល 14:23-29 KHOV

23 ដូច្នេះ យ៉ូអាប់​ក៏​រៀប‌ចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

24 តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។

25 រីឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់‌សា‌ឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ

26 រីឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ​ទ្រង់​ក៏​កាត់​ចេញ ពី​ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​ដំឡឹង​ហ្លួង ឃើញ​មាន​ទំងន់​២០០​ដំឡឹង

27 អាប់‌សា‌ឡំម​បង្កើត​បាន​បុត្រា​៣​អង្គ និង​បុត្រី​១​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។

28 អាប់‌សា‌ឡំម ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ពេញ​២​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ឡើយ

29 រួច​មក​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ូអាប់​មក ដើម្បី​ឲ្យ​លោក​ទៅ​គាល់​ស្តេច តែ​លោក​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​គេ​ទៅ​ម្តង​ទៀត តែ​លោក​មិន​ព្រម​មក​សោះ​ឡើយ