25 រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
26 រីឯព្រះកេសា លុះដល់ចុងឆ្នាំទ្រង់ក៏កាត់ចេញ ពីព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមដំឡឹងហ្លួង ឃើញមានទំងន់២០០ដំឡឹង
27 អាប់សាឡំមបង្កើតបានបុត្រា៣អង្គ និងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
28 អាប់សាឡំម ទ្រង់គង់នៅក្រុងយេរូសាឡិម ពេញ២ឆ្នាំ ឥតដែលឃើញព្រះភក្ត្រស្តេចឡើយ
29 រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ
30 ហេតុនោះបានជាអាប់សាឡំមបង្គាប់ដល់ពួកបាវបំរើទ្រង់ថា មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ ពួកបាវបំរើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
31 ដូច្នេះ យ៉ូអាប់ក៏ក្រោកឡើង ចូលទៅឯអាប់សាឡំម នៅក្នុងលំនៅទ្រង់ សួរថា ហេតុអ្វីបានជាបាវរបស់ទ្រង់បានដុតស្រែរបស់ទូលបង្គំដូច្នេះ