2 ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជំរះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបំរើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល