24 រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហឹបនៃសេចក្តីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
25 រួចស្តេចមានព្រះបន្ទូលទៅសាដុកថា ចូរនាំយកហឹបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហឹបនេះ និងទីលំនៅរបស់ទ្រង់ផង
26 តែបើទ្រង់មានព្រះបន្ទូលមកដូច្នេះថា អញមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ
27 ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
28 ឯយើងៗនឹងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង
29 ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។
30 ឯដាវីឌ ទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ