27 ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
28 ឯយើងៗនឹងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង
29 ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹងនៃព្រះទៅក្នុងក្រុងយេរូសាឡិមវិញ ហើយក៏នៅទីនោះ។
30 ឯដាវីឌ ទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ
31 មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយនឹងអាប់សាឡំមដែរ នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្តីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ
32 កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគីចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល
33 ដាវីឌមានព្រះបន្ទូលទៅលោកថា បើអ្នកទៅជាមួយនឹងយើង នោះអ្នកនឹងបានជាបន្ទុកដល់យើងទេ