២ សាំយូអែល 15:30-36 KHOV

30 ឯ​ដាវីឌ ទ្រង់​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ

31 មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ

32 កាល​ដាវីឌ​បាន​យាង​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល

33 ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា បើ​អ្នក​ទៅ​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ជា​បន្ទុក​ដល់​យើង​ទេ

34 តែ​បើ​សិន​ជា​អ្នក​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់‌សា‌ឡំម​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​ដល់​ព្រះ‌បិតា​ទ្រង់​កាល​ពី​ដើម​ដែរ បើ​ធ្វើ​ដូច្នេះ នោះ​អ្នក នឹង​អាច​ឈ្នះ​សេចក្តី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល​ឲ្យ​យើង​បាន

35 នៅ​ទី​នោះ អ្នក​ក៏​មាន​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​នៅ​ជា​មួយ​ដែរ យ៉ាង​នោះ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក នោះ​ចូរ​សា‌សព្ទ​ប្រាប់​ដល់​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ

36 លោក​ទាំង​២​នោះ​មាន​កូន​២​នាក់​នៅ​ជា​មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ត្រូវ​ឲ្យ​អ្នក​ចាត់​មក ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្តី ដែល​អ្នក​ឮ