២ សាំយូអែល 16:19-23 KHOV

19 មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូល‌បង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ដែរ។

20 នោះ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង

21 អ័ហ៊ី‌ថូ‌ផែល​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​ទ្រង់​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​ដឹង​ថា ព្រះ‌បិតា​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​នឹង​បាន​ចំរើន​កំឡាំង​ដៃ​ឡើង

22 ដូច្នេះ គេ​ក៏​ដំឡើង​ត្រសាល​នៅ​លើ​ដំបូល​ដំណាក់​ថ្វាយ​អាប់‌សា‌ឡំម រួច​ទ្រង់​ក៏​ចូល​ទៅ​ឯ​ពួក​អ្នក‌ម្នាង​របស់​បិតា​ទ្រង់ ឲ្យ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ​ច្បាស់

23 ឯ​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល ដែល​សំដែង​មក​នៅ​គ្រា​នោះ ក៏​ដូច​ជា​អ្នក​ណា​បាន​ទូល​សួរ​ចំពោះ​ព្រះ​ហើយ ឯ​ការ​ដែល​លោក​ជួយ​គំនិត ដល់​ទាំង​ដាវីឌ និង​អាប់‌សា‌ឡំម​ផង ក៏​យ៉ាង​នោះ​ទាំង​អស់។