២ សាំយូអែល 17:2-8 KHOV

2 ទូល‌បង្គំ នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ

3 ហើយ​នឹង​នាំ​បណ្តា‌ជន​ទាំង​អស់​មក​វិញ​ថ្វាយ​ដល់​ទ្រង់ ដ្បិត​បើ​ចាប់​បាន​ម្នាក់​ដែល​ទ្រង់​ត្រូវ​រក នោះ​ទុក​ដូច​ជា​បាន​មនុស្ស​ទាំង​អស់​មក​វិញ​ដែរ យ៉ាង​នោះ បណ្តា‌ជន​ទាំង​អស់​គ្នា នឹង​បាន​សេចក្តី​សុខ​ហើយ

4 ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​អាប់‌សា‌ឡំម និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។

5 តែ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្តី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

6 កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់‌សា‌ឡំម​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ័ហ៊ី‌ថូ‌ផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​ឬ​អី បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ

7 ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្តី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ

8 ដ្បិត​ទ្រង់​ជ្រាប​ថា ព្រះ‌បិតា និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា‌ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត​ព្រះ‌បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចំបាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា​មួយ​នឹង​ពួក​ពល​ទេ