២ សាំយូអែល 17:26-29 KHOV

26 ចំណែក​ពួក​អ៊ីស្រា‌អែល និង​អាប់‌សា‌ឡំម គេ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។

27 កាល​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ និង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម

28 គេ​យក​គ្រែ ចាន ឆ្នាំង​ផ្សេងៗ ព្រម​ទាំង​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ម្សៅ លាជ ពពាយ សណ្តែក‌បាយ និង​សណ្តែក​លីង

29 ទឹក​ឃ្មុំ ខ្លាញ់​ទឹក​ដោះ សត្វ​ចៀម ទឹក​ដោះ​គោ​ខះ មក​សំរាប់​ដាវីឌ និង​ពួក​បណ្តា‌ជន​ដែល​នៅ​ជា​មួយ​បាន​បរិភោគ ដោយ​ថា ពួក​បណ្តា‌ជន​គេ​ស្រេក​ឃ្លាន ហើយ​ល្វើយ​នៅ​ទី​រហោ‌ស្ថាន។