២ សាំយូអែល 18:15-21 KHOV

15 ឯ​មនុស្ស​កំឡោះ​១០​នាក់ ដែល​កាន់​គ្រឿង​របស់​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សំឡាប់​អាប់‌សា‌ឡំម​ទៅ។

16 រួច​ហើយ យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​ទ័ព​ក៏​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​មក​វិញ ដ្បិត​លោក​ប្រណី​ដល់​គេ

17 គេ​យក​សព​របស់​អាប់‌សា‌ឡំម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្តាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន​ទៅ

18 រីឯ​នៅ​គ្រា​ដែល​អាប់‌សា‌ឡំម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​ធ្វើ​បង្គោល​ថ្ម​១ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សំរាប់​ជា​ទី​រំឭក ដោយ​នឹក​ថា អញ​គ្មាន​កូន​ប្រុស ដើម្បី​នឹង​បន្ត​ឈ្មោះ​អញ​ទេ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់‌សា‌ឡំម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

19 គ្រា​នោះ​អ័ហ៊ីម៉ាស កូន​សាដុក មាន​វាចា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ទ្រង់​ហើយ

20 តែ​យ៉ូអាប់​ឆ្លើយ​ថា ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ​ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ពី​ព្រោះ​ព្រះ‌រាជ​បុត្រ​នៃ​ស្តេច​សុគត​ហើយ

21 រួច​មក​យ៉ូអាប់​ប្រាប់​ទៅ​គូស៊ី ថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ