២ សាំយូអែល 18:30-33 KHOV

30 ដូច្នេះ ស្តេច​ប្រាប់​ថា ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។

31 លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា ទូល‌បង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ ទាស់​នឹង​ព្រះ‌ករុណា​ហើយ

32 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គូស៊ី​ថា តើ​អាប់‌សា‌ឡំម​កូន​ប្រុស​យើង​សុខ​សប្បាយ​ទេ​ឬ គូស៊ី​ទូល​ឆ្លើយ​ថា សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ។

33 នោះ​ស្តេច​ទ្រង់​មាន​សេចក្តី​រំជួល​ក្នុង​ព្រះ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង​កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ។