២ សាំយូអែល 19:1-5 KHOV

1 មាន​គេ​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ស្តេច​ទ្រង់​ព្រះ‌កន្សែង​សោក​ទោមនស្ស​នឹង​អាប់‌សា‌ឡំម

2 ថ្ងៃ​នោះ​ឯង ការ​ជ័យ‌ជំនះ​ក៏​ត្រឡប់​ទៅ​ជា​សេចក្តី​ទុក្ខ​សោក ដល់​ពួក​ជន​ទាំង‌ឡាយ​វិញ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​ទ្រង់​សោក​ទោមនស្ស​នឹង​ព្រះ‌រាជ​បុត្រា

3 ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​ពួក​មនុស្ស ដែល​លប​ចេញ​ពី​ទី​ចំបាំង​ទៅ ដោយ​ខ្មាស

4 ឯ​ស្តេច ទ្រង់​បិទ​ព្រះ‌ភក្ត្រ ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ ជា​កូន​អញ​អើយ

5 គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្តី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង