32 លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក
33 ស្តេចទ្រង់មានព្រះបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម
34 តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ
35 ថ្ងៃនេះ ទូលបង្គំមានអាយុ៨០ឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬអី តើទូលបង្គំ ជាបាវបំរើនៃទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេង របស់ពួកចំរៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វី ឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំទៀត
36 ទូលបង្គំជាបាវបំរើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី
37 សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបំរើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល នេះគីមហាំ ជាអ្នកបំរើទ្រង់ សូមឲ្យវាឆ្លងទៅជាមួយនឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វា តាមព្រះទ័យផង
38 ស្តេចទ្រង់មានព្រះបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ