២ សាំយូអែល 2:15-21 KHOV

15 នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​១២​នាក់​ដំណាង​ខាង​ពួក​បេន‌យ៉ា‌មីន និង​អ៊ីស-បូសែត​ជា​បុត្រា​សូល ហើយ​១២​នាក់​ដំណាង​ខាង​ពួក​ដាវីឌ

16 គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ទី​នោះ​នៅ​ត្រង់​គីបៀន

17 រួច​នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​នៃ​ពួក​ខាង​ដាវីឌ។

18 រីឯ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេសា‌អែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ

19 គាត់​ក៏​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ ឥត​បង្អង់​ដោយ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

20 នោះ​អ័ប៊ី‌នើរ​ក៏​ក្រឡេក​មើល​មក​ក្រោយ សួរ​ថា តើ​ឯង​ឬ​អី​អេសា‌អែល​អើយ គាត់​ឆ្លើយ​ថា គឺ​អញ​នេះ​ហើយ

21 ដូច្នេះ អ័ប៊ី‌នើរ​ប្រាប់​គាត់​ថា ចូរ​ឯង​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ដើម្បី​នឹង​ចាប់​កំឡោះ​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ តែ​អេសា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ