២ សាំយូអែល 20:11-17 KHOV

11 មាន​ម្នាក់​ក្នុង​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ខាង​យ៉ូអាប់ ហើយ​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ

12 ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ

13 កាល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្តា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

14 អ្នក​នោះ​ដើរ​កាត់​គ្រប់​ទាំង​ខែត្រ​នៃ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទៅ ដល់​ត្រឹម​ក្រុង​អេបិល-បេត-ម្អាកា ហើយ​ពួក​បេរី ក៏​មូល​គ្នា​ទាំង​អស់​ទៅ​តាម​វា​ដែរ

15 ពួក​ខាង​យ៉ូអាប់​ក៏​មក​ឡោម‌ព័ទ្ធ​វា នៅ​ក្រុង​អេបិល-បេតា-ម្អាកា គេ​លើក​ដី​បង្គរ​ឡើង ធ្វើ​ជា​ផ្លូវ​ទៅ​ដល់​កំផែង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង ដើម្បី​នឹង​រំលំ​ចេញ

16 នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញ​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា សូម​ស្តាប់ៗ សូម​ជំរាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​និយាយ​នឹង​លោក

17 លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់