16 នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជំរាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក
17 លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់
18 នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសំរេចការនីមួយៗ
19 ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្តីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
20 នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំពិត
21 មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះស្តេចដាវីឌវិញ ចូរប្រគល់តែខ្លួនវា១មកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ ស្រីនោះឆ្លើយមកយ៉ូអាប់ថា ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក
22 នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រួចចូលទៅគាល់ស្តេច។