២ សាំយូអែល 20:6-12 KHOV

6 នោះ​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី​នឹង​ប្រទូស‌រ៉ាយ​ដល់​យើង​លើស​ជាង​អាប់‌សា‌ឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ

7 ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា​មួយ​នឹង​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី

8 កាល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន​ហើយ នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​កាំបិត​នែប​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ

9 រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប

10 ឯ​អ័ម៉ាសា​មិន​បាន​ជា​រវាំង​នឹង​កាំបិត ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះ‌វៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ រួច​យ៉ូអាប់ និង​អ័ប៊ី‌សាយ ជា​ប្អូន​ក៏​ដេញ​តាម​សេបា ជា​កូន​ប៊ីគ្រី​ទៅ

11 មាន​ម្នាក់​ក្នុង​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ខាង​យ៉ូអាប់ ហើយ​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ

12 ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ