1 នៅគ្រាស្តេចដាវីឌ នោះមានអំណត់អត់អស់ពេញ៣ឆ្នាំ ហើយដាវីឌទ្រង់រកព្រះយេហូវ៉ា ដើម្បីទូលសួរហេតុ រួចព្រះយេហូវ៉ាទ្រង់ឆ្លើយថា គឺដោយព្រោះសូល និងវង្សញាតិទ្រង់ ដែលកំចាយឈាម ដ្បិតទ្រង់បានសំឡាប់ពួកគីបៀន
2 ដូច្នេះ ស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសំឡាប់គេដោយមានសេចក្តីខ្នះខ្នែង ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)
3 ដាវីឌទ្រង់សួរគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវឲ្យយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នា បានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង
4 ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ និងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសំឡាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានព្រះបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសំរេចឲ្យ
5 គេទូលឆ្លើយទៅស្តេចថា ឯមនុស្សនោះដែលបានពង្រឹងយើងខ្ញុំរាល់គ្នា ហើយបានបង្កើតហេតុនឹងបំផ្លាញយើងខ្ញុំ មិនឲ្យមាននៅក្នុងព្រំដែនស្រុកអ៊ីស្រាអែលណាឡើយ