២ សាំយូអែល 22:1-6 KHOV

1 រីឯ​នៅ​ថ្ងៃ ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពី​កណ្តាប់​ដៃ​នៃ​សូល នោះ​ទ្រង់​ក៏​ពោល​ទំនុក​នេះ​ទូល​ព្រះ‌យេហូវ៉ា​ថា

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច

3 ព្រះ​ទ្រង់​ជា​ថ្មដា​នៃ​ទូល‌បង្គំៗ​នឹង​យក​ទ្រង់​ជា​ទី​ពឹង ទ្រង់​ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​ទី​ជ្រក‌កោន​នៃ​ទូល‌បង្គំ ទ្រង់​ជា​អ្នក​ជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​អាក្រក់

4 ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ

5 ដ្បិត​រលក​នៃ​សេចក្តី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ សេចក្តី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។

6 ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​រុំ​រួប​ជុំវិញ​ទូល‌បង្គំ ខ្សែ‌រូត​នៃ​សេចក្តី​ស្លាប់​បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ