២ សាំយូអែល 22:17-23 KHOV

17 ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូល‌បង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ

18 ទ្រង់​បាន​ដោះ​ឲ្យ​ទូល‌បង្គំ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូល‌បង្គំ

19 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្តី​អន្តរាយ នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

20 ទ្រង់​ក៏​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ

21 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្តី​សុចរិត​របស់​ទូល‌បង្គំ ទ្រង់​បាន​សង​ទូល‌បង្គំ​តាម​សេចក្តី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

22 ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​ដែល​ថយ​ក្រោយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ​ដោយ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ឡើយ

23 ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រឹត្យ​របស់​ទ្រង់​ណា​មួយ​សោះ