18 ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ
19 នៅថ្ងៃដែលទូលបង្គំកើតមានសេចក្តីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ
20 ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ
21 ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្តីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្តីបរិសុទ្ធនៃដៃទូលបង្គំ
22 ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្តីអាក្រក់ឡើយ
23 ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រឹត្យរបស់ទ្រង់ណាមួយសោះ
24 ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្តីអាក្រក់របស់ទូលបង្គំ