២ សាំយូអែល 22:32-38 KHOV

32 តើ​អ្នក​ណា​ជា​ព្រះ លើក​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ហើយ​តើ​អ្នក​ណា​ជា​ថ្មដា លើក​តែ​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ

33 ព្រះ​ទ្រង់​ជា​បន្ទាយ​មាំ‌មួន​នៃ​ទូល‌បង្គំ ទ្រង់​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍

34 ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ក៏​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់​របស់​ទូល‌បង្គំ

35 ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ជំនាញ​ក្នុង​ការ​ចំបាំង រហូត​ដល់​ដើម​ដៃ​ទូល‌បង្គំ មាន​កំឡាំង​នឹង​ដំឡើង​ធ្នូ​លង្ហិន​បាន

36 ទ្រង់​បាន​ប្រទាន​ខែល នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ មក​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ

37 ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ

38 ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​បំផ្លាញ​គេ​បង់ ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង